របៀបធ្វើ ត្រប់ចំហុយ​ស្រោច​ទឹកជ្រលក់

Loading...
គ្រឿងផ្សំ
  • ត្រប់វែង ២ផ្លែធំ
  • ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
  • ម្ទេស ៣ផ្លែ ឬតាម​ចំណូល​ចិត្តហាន់​តូចល្មម
  • ស្លឹកខ្ទឹម ២ដើមហាន់តូចល្មម
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ស្ករស, ប៊ីចេង បន្តិច
  • ប្រេងឆា កន្លះស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​យក​ត្រប់​មក​លាង​ទឹកឱ្យ​ស្អាត​ រួច​កាត់​​​ជា​ ៣កង់​ និង​ពុះ​វា​ជា​ពី។
  2. ដាក់​ឆ្នាំង​ដាំ​ទឹក​ឱ្យ​ពុះ ​រួច​យក​ត្រប់​ដាក់​ចំហុយ​ប្រ​ហែល​ជា​ ៨​នាទី​។
  3. ពេល​ចំ​ហុយ​រួច​យក​វា​មក​រៀប​ដាក់​​ចាន​ បន្ទាប់​មក​យក​ទឹក​ជ្រលក់​ស្រោច​ពី​លើ​ឱ្យ​សព្វ​ជា​ការ​ស្រេច៕
ទឹក​ជ្រលក់មានគ្រឿង​ផ្សំ​ ៖ ខ្ទឹមស, ម្ទេស, ស្លឹកខ្ទឹម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ស្ករស, ប៊ីចេង និងប្រេងឆា ដាក់​ក្នុង​ចាន​លាយ​ចូល​គ្នា​ឱ្យសព្វ​៕
 

របៀបធ្វើ ត្រប់ចំហុយ​ស្រោច​ទឹកជ្រលក់ :: Cam Location

Loading...
Loading...