របៀបធ្វើ មាន់ម្ទេសទឹកឃ្មុំ

Loading...
គ្រឿងផ្សំ
  • ភ្លៅមាន់
  • ការ៉ុដ ឆៃថាវ ម្ទេសហាវ៉ៃ (ជ្រើសរើសយក​ម្ទេស​ហាវ៉ៃពណ៌​បៃតង លឿង និងក្រហម) ហាន់ជា​ដុំតូចៗ
  • ខ្ទឹមស ហាន់ជាចំណិតស្ដើងៗ
  • ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
  • ទឹកឃ្មុំ 
  • ទឹកស៊ីអ៊ីវ 
  • ម្សៅស៊ុប 
  • ម្រេច 
  • ប្រេងឆា 
  • ម្ទេស
វិធីធ្វើ
  1. ដំបូងត្រូវយកភ្លៅមាន់ទៅលាង​ឲ្យស្អាត ដោយវះវា​ពីរបី​កាំបិត រួចយក​ទៅបំពង​ឱ្យរៀងឆ្អិន រួចទុក​មួយអន្លើ ។
  2. ដាក់ប្រេងឆា​ចូលក្នុង​ខ្ទះបន្តិច រួចដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូលបំពង​ឱ្យឈ្ងុយ ហើយ​ដាក់ការ៉ុត ឆៃថាវ ម្ទេសហាវៃ ខ្ទឹមស ទឹកឃ្មុំ ទឹកស៊ីអ៊ីុវ ម្សៅស៊ុប ម្រេច និងម្ទេស ឆាត្រលប់​ចូលគ្នា​ឱ្យសព្វ​ចូល​ជាតិ រួចភ្លក់​មើល​ឱ្យល្មម តាមការ​ចូលចិត្ត
  3. បន្ទាប់មកយក មកស្រូបពីលើភ្លៅមាន់​ដែល​យើង​បានបំពង​ឆ្អិនហើយ​ឱ្យសព្វ រួចជា​ការស្រេច ។ បើមិន​ចង់យក​មកស្រូប​ទេ អ្នកអាច​ដាក់សាច់មាន់​ឆាចូល​មួយត្របល់ សឹមលើក​ចេញក៌បាន ៕

របៀបធ្វើ មាន់ម្ទេសទឹកឃ្មុំ :: Cam Location

Loading...
Loading...