របៀបធ្វើ មើមឈូកបំពង

Loading...
គ្រឿងផ្សំ
  • មើមឈូក
  • អំបិល
  • ក្រូចឆ្មា
  • ប្រេងឆា
វិធីធ្វើ
  1. យកមើមឈូកមកកោស​សំបក​ចេញ​ឱ្យស្អាត ហើយ​ហ៊ានជា​បន្ទះស្ដើងៗ យក​មក​ត្រាំ​ទឹក​អំបិល​លាយ​ជាមួយ​ក្រូចឆ្មា​ ( ដើម្បី​ឱ្យ​មើម​ឈូក​អស់ជាតិ​ជ័រ​ និង​ដាក់​ទឹក​ក្រូច​ឆ្មា​ ធ្វើ​ឱ្យ​មើម​ឈូក​មាន​ពណ៍ស​អត់ខ្មៅ​ ) ត្រាំទុក​ប្រហែល​កន្លះ​ម៉ោង​ រួចយក​មកលាង​ទឹកចេញ​ឱ្យ​ស្អាត​ ហើយ​ដាក់​ហាល​ឱ្យវា​រៀង​ត្រ​ពាប់​បន្តិច។
  2. រួចយកមកបំពងឱ្យឆ្អិន ស្រួយ ហើយ​ស្រង់​ចេញ ទុក​ឱ្យស្រក់​ប្រេង​ឆា​អស់​រួច​ជា​ការ​ស្រេច​ ( ពេល​បំពង​ដាក់​ប្រេង​ឆាឱ្យច្រើន)។ ពេល​ត្រជាក់​ហើយ​ យើង​អាច​យក​មក​ដាក់​ទុក​ក្នុង​កែវ​ ព្រោះ​វា​ជា​ចំ​នី​ដែល​អាច​ទុក​ញុំាបាន​យូរ៕
 

របៀបធ្វើ មើមឈូកបំពង :: Cam Location

Loading...
Loading...