របៀបធ្វើ ឆាកាពិផាវគ្រឿងសមុទ្រ

Loading...
គ្រឿងផ្សំ
  • កាពិផាវ ១ស្លាបព្រាបាយកន្លះ
  • គ្រឿងសមុទ្រ ២៥០ក្រាម(លៀស,មឹក,បង្គា)
  • សណ្តែកគួរ ៣០០ក្រាម កាត់ ២ថ្នាំងដៃ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ប៊ីចេង បន្តិច
  • ទឹកស៊ុបមាន់ ១ចានចង្កឹះ
  • ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
  • ប្រេងឆា ៣ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​ដាក់​​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ រួចដាក់​ភ្លើង​ឱ្យក្តៅ​ដាក់​ខ្ទឹម​ស​ចូល​​ឆាឱ្យមាន​ខ្លិន​ឈ្ងុយ។
  2. យក​គ្រឿង​សមុទ្រ​ដាក់​ចូល​ឆា​ត្រ​ឡប់​បន្តិច​សិន​ចាំ​ដាក់​ អំបិល​ ម្រេច កាពិផាវឆា​ចូល​គ្នា​។
  3. បន្ទាប់​មក​​ដាក់​ទឹក​ស៊ុប​មាន់ ស្ករស និង​ប៊ីចេង​ចូល​ រួច​ទុក​ឱ្យពុះមួយ​សន្ទុះ។
  4. បន្ទាប់​មក​ទៀត​យក​សណ្តែក​គួរ​ដាក់​ចូល​​ឆា​ឱ្យបន្លែ​​ឆ្អិនបន្តិច រួចដាក់​ស្លឹក​ខ្ទឹម​ចូល​ឆា​មួយ​ត្រ​ឡប់​ទៀត​​ជា​ការ​ស្រេច៕
 

របៀបធ្វើ ឆាកាពិផាវគ្រឿងសមុទ្រ :: Cam Location

Loading...
Loading...