របៀបធ្វើ សាច់ជ្រូកបំពងដោតអំពៅ

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
  • ខ្ទឹមក្រហមចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
  • ខ្ទឹមស កន្លះស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • អំបិល ចុងស្លាបព្រា
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅមី កន្លះស្លាបព្រាបាយ
  • ស៊ុត ១គ្រាប់ យក​តែពណ៌ស
  • អំពៅ កាត់កង់ ១-២ថ្នាំង​អំពៅពុះជាដុំតូច​ៗល្មម សកសំបកចេញ
 វិធីធ្វើ
  1. មុន​ដំ​បូង​យក​សាច់​ជ្រូក​មក​លាយ អំបិល, ម្រេច, ម្សៅ​ស៊ុបមាន់, ស្ករស, ទឹក​ស៊ីអ៊ីវ, ខ្ទឹមស, ខ្ទឹមក្រហម, ម្សៅមី និងស៊ុត ចូល​គ្នា​ឱ្យ​បាន​សព្វ​ចូល​ជាតិ​ល្អ។
  2. បន្ទាប់​ពី​សាច់​លាយ​គ្រឿង​ចូល​រស់​ជា​តិ​ហើយ​យក​វា​មក​ធ្វើ​ជា​​រាង​ ដុំៗ(ដូច​រូប​) រួច​យក​អំពៅ​ដោត​ដាក់​ចំកណ្តាល ធ្វើ​ដូច​នេះ​រហូត​ទាល់​តែ​អស់។
  3. នៅពេល​ដែល​ធ្វើ​​រួច​រាល់​អស់​ហើយ​ យកវា​មក​ដាក់​បំពង​ ​​ចាំ​មើល​​រហូត​ទាល់​តែ​ឆ្អិន​ជា​ការ​ស្រេច៕

របៀបធ្វើ សាច់ជ្រូកបំពងដោតអំពៅ :: Cam Location

Loading...
Loading...