របៀបធ្វើ ឆាមាន់បំពងរោយល្ងរ

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ៥០០ក្រាម កាត់​ដុំៗ(ប្រលាក់ អំបិល, ម្រេច, ស្រាចិន ១មុខបន្តិចៗ)
  • ម្សៅអង្ករខ្សាយ ១៥០ក្រាម
  • ម្សៅមី ១០០ក្រាម
  • អំបិល ចុងស្លាបព្រា
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ស៊ុត ២-៣គ្រាប់
  • ទឹក ១២០មីលីលីត្រ
  • ទឹកស៊ុបមាន់ ២៤០មីលីលីត្រ
  • ទឹកឃ្មុំ ៣ស្លាបព្រាបាយកកន្លះ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង កន្លះស្លាបព្រាកាហ្វេ
  • ស្រាចិន ១ស្លាបព្រាកាហ្វេ
  • ទឹកខ្មេះ ៣ស្លាបព្រាបាយ
  • ប្រេងល្ងរ កន្លះស្លាបព្រាកាហ្វេ
  • ម្សៅមី ១ស្លាបព្រាបាយ
  • ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
  • ខ្ញីចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
  • ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាកាហ្វេ (baking powder)
  • ល្ងរលីង ដាក់តាមចូលចិត្ត
  • ប្រេងឆា
វិធីធ្វើ
  1. មុន​ដំ​បូង​យក​សាច់​មាន់​មក​ដាក់​ប្រលាក់​ទុក​ឱ្យចូល​​ជាតិ។
  2. យកចាន​​ធំ​​មកដាក់​ទឹក​​, ទឹក​ស៊ុបមាន់, ស្រាចិន, ទឹក​ខ្មេះ, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករ, ប្រេងល្ងរ, ម្សៅមី (១ស្លាបព្រាបាយ) និងទឹកឃ្មុំ រួច​កូរ​ចូល​​គ្នាឱ្យ​បាន​សព្វ​ល្អ។
  3. យក​ម្សៅ​មី, ម្សៅ, ម្សៅជំនួសមេនំប៉័ង, ស្ករ និងម្រេច​បន្តិច លាយ​ចូល​គ្នា​ឱ្យសព្វទុក​មួយ​ឡែក គោះ​ស៊ុត​ចូល​ក្នុង​ចាន​មួយ​ផ្សេង​ទៀត​រួច​វៃ​ឱ្យបែក។
  4. យក​សាច់​មាន់​ជ្រលក់​ចូល​ក្នុង​ចាន​ស៊ុត​ រួច​ហើយ​យក​ម​ក​ប្រ​ឡាក់​ជា​មួយ​ម្សៅ (ម្សៅលាយ​រួច​) ​បន្ទាប់​មក​យក​ទៅ​ដាក់​បំ​ពង​ឱ្យឆ្អិន។
  5. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ ២ស្លាបព្រា​បាយ​ទុក​ឱ្យក្តៅ​ដាក់​ខ្ទឹម​ស និង​ខ្ញី​ចូល​ឆា​ឱ្យឈ្ងុយ​ដាក់​ទឹក​នៅ​ក្នុង​ចាន​ចូល​ (ទឹកលាយគ្រឿង​រួច​)។
  6. រង់​ចាំ​ឱ្យ​ពុះ​មួយ​សន្ទុះ​រាង​សណ្តក​ទឹក​បន្តិច​ដាក់​មាន់​បំ​ពងចូល​​​ឆា​ចូល​គ្នា​រួច​រោយ​ល្ងរ​ពី​លើ​ជា​ការ​ស្រេច៕

របៀបធ្វើ ឆាមាន់បំពងរោយល្ងរ :: Cam Location

Loading...
Loading...