របៀបធ្វើ ស្លាបមាន់បំពងទឹកអំពិលទុំ

Loading...
គ្រឿងផ្សំ
  • ស្លាបមាន់
  • ទឹកអំពិលទុំ
  • ខ្ទឹមស ចិញ្ច្រាំ
  • ម្សៅស៊ុប ស្ករត្នោត ទឹកប្រេងខ្យង 
  • ម្សៅឆា (លាយជាមួយទឹកបន្តិច កូរអោយសព្វ)
  • គល់ខ្ទឹម ហាន់ជាកង់តូចល្មម
  • ម្ទេស ហាន់តូច (តិចរឺច្រើនតាមការចូលចិត្ត)
វិធីធ្វើ
  1. យកស្លាបមាន់មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច។
  2. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ស្លាបមាន់ចូល បំពងអោយឆ្អិន រួចដួសទុកមួយអន្លើ។
  3. ដាក់ប្រេងឆាចូលក្នុងខ្ទះសារជាថ្មី ទុកអោយក្ដៅរួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយបន្តិច បន្ទាប់មកដាក់ស្ករត្នោត ទឹកអំពិលទុំ ម្សៅស៊ុប ទឹកប្រេងខ្យង និង បន្ថែមទឹកបន្តិចហើយកូរអោយសព្វចូលជាតិ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត (រស់ជាតិជូរផ្អែម)។
  4. រួចដាក់គល់ខ្ទឹម ម្ទេស និង ម្សៅឆាចូល កូរអោយសព្វ ទើបដាក់ស្លាបមាន់ចូល រួចកូរត្រលប់ចុះត្រលប់ចុះឡើងអោយសព្វចូលជាតិជាមួយគ្រឿងទុកអោយអោយពុះអោយចូលជាតិ រួចដួសចេញ ហើយជាការស្រេច ។

របៀបធ្វើ ស្លាបមាន់បំពងទឹកអំពិលទុំ :: Cam Location

Loading...
Loading...