របៀបធ្វើ ឆ្អឹងជំនីជ្រូកប្រឡាក់គ្រឿង

គ្រឿងផ្សំ
  • ​ឆ្អឹងជំនីជ្រូក ៥០០ក្រាម​ទុកទាំង​មូល
  • គ្រឿងបុក ៣-៥ ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, រមៀត, រំដេង, ស្លឹកក្រូចសើច ខ្ទឹមស)
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ១០០ក្រាម
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្រាចិន ១ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូង​យក​ឆ្អឹង​ជំ​នី​ជ្រូក​​​​មក​ប្រឡាក់​ជា​មួយ​ អំបិល,​ ប្រេងខ្យង, ទឹកត្រី, ស្ករ, ស្រា និង​គ្រឿង​បុក​ឱ្យបាន​សព្វ​ល្អ។
  2. បន្ទាប់​មក​​ទុក​វា​ប្រហែល​​ជា​ កន្លះម៉ោង​ទៅ​មួយ​ម៉ោង​​​ឱ្យ​ចូល​​ជា​តិ​។
  3. ពេល​ចូល​ជាតិ​ហើយ​​យក​មក​​ដាក់​អាំង​​ឱ្យឆ្អិន​ អាច​យក​វា​មក​កាត់​​ជា​ដុំ​​ញ៉ាំ​​​ជា​មួយ​​ជ្រក់​​បាន​ហើយ​៕

របៀបធ្វើ  ឆ្អឹងជំនីជ្រូកប្រឡាក់គ្រឿង :: Cam Location

Loading...