របៀបធ្វើ ស៊ុត​​មាន់ចៀន​តាម​​​បែប​​ជប៉ុន

គ្រឿងផ្សំ
  • ស៊ុតមាន់ ៣ គ្រាប់
  • អំបិលមួយស្លាព្រាកាហ្វេ
  • ស្លឹកខ្ទឹម
  • ការ៉ុត
  • ម្រេច
របៀបធ្វើ
  1. ហាន់ស្លឹកខ្ទឹមឱ្យខ្លីៗ ចិញ្ច្រាំការ៉ុតឱ្យតូចៗ។
  2. គោះពងមាន់ចូលក្នុងចានមួយ​ ក្រឡុក​ឱ្យ​បែក រួច​បន្ថែម​អំបិល​មួយ​ស្លា​ព្រា​កា​ហ្វេ​កូវា​ឱ្យសព្វ បន្ទាប់​មក​យក​ចាន​មួយ​ទៀត​មក​ទ្រ​កន្ត្រង​ដើម្បី​ចាក់​ស៊ុត​ចូល​ទៅ​ក្នុង​ កន្ត្រង​ធ្វើ​ការ​ជ្រោះ​វា​បន្ថែម​ការ៉ុត, ស្លឹក​ខ្ទឹម និង​ម្រេច​ចូល​ក្រឡុក​វា​ឱ្យ​សព្វ។
  3. ដាក់​ខ្ទះ​លើ​ភ្លើង​លាប​ ខ្លាញ់​ឱ្យសព្វ​ដោយ​ប្រើ​ភ្លើង​តិចៗ បន្ទាប់​មក​ចាក់​ស៊ុត​ចូល​ឱ្យពេញខ្ទះ​ ហើយ​ក្រលែង​ឱ្យ​​ស្តើង​ ​ពេល​ដែល​រាង​ឆ្អិន​បន្តិច សូម​យក​វែក​មក​រុញ​វា​ឱ្យរមូល​រួច​ចាប់​ចេញ​ពី​ខ្ទះ ហើយ​កាត់​ជា​ទទឹងៗ​ជា​ការ​ស្រេច៕

របៀបធ្វើ ស៊ុត​​មាន់ចៀន​តាម​​​បែប​​ជប៉ុន :: Cam Location

Loading...