របៀបធ្វើ មាន់ដុតទឹកឃ្មុំ

គ្រឿងផ្សំសម្រាប់មាន់
  • មាន់ 1 
  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ
  • អំបិល 1/2 ស្លាបព្រាកាហ្វេ
  • ម្រេច 1 ស្លាបព្រាកាហ្វេ
  • ម្ទេសម៉ដ្ធ 2 ផ្លែ
  • ខ្ទឹមសចិញ្រ្ចាំ 4 កំពិស
  • ប្រេងខ្យង 1 ស្លាបព្រាបាយ
  • ប្រេងឆា 1 ស្លាបព្រា
ទឹកជ្រលក់
  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ
  • ស្ករ 1 ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
  • ទឹកត្រី 2 ស្លាបព្រាបាយ
  • ម្ទេស 2 ផ្លែ
  • ខ្ទឹមសចិញ្រ្ចាំ 4 កំពិស
  • ប្រេងឆា 1 ស្លាបព្រា
វិធីចំអិនសាច់មាន់
  1. លាយ ទឹកឃ្មុំ អំបិល ម្រេច ម្ទេសម៉ដ្ធ ខ្ទឹមសចិញ្រ្ចាំ ប្រេងខ្យង ចូលគ្នាអោយសព្វ។
  2. យកមាន់ដែលលាងស្អាតមកប្រលាក់ ជាមួយគ្រឿងផ្សំដែលលាយ រួចអោយសព្វ ទុកចោលយ៉ាងហោចណាស់មួយម៉ោង ដើម្បីអោយចូល ជាតិល្អ។
  3. យកក្រដាស់អាលុយមីញូម រុំមាន់បីបួនជុំ រួចយកថាសមួយដាក់មាន់ ដែលរុំរួច បន្ថែមទឹកបន្តិច រួចយកទៅដាក់ក្នុង oven ដោយបើកកំដៅ 400c រយៈពេលប្រហែល 1/2 ម៉ោង ត្រឡប់មាន់ម្តង រួចហើយ 1/2 ម៉ោង ត្រឡប់មាន់ម្តងទៀត។
  4. យកមាន់ដែលដុតរួច ទៅអាំងលើចង្គ្រានធ្យូង រហូតដល់មាន់ក្រហម ល្អ ប្រហែលជា 1/2 ម៉ោង (ការចំអិនមាន់គឺអាស្រ័យលើទំហំមាន់ លៃយ៉ាងណាអោយឆ្អឹនល្អ)។
វិធីទឹកជ្រលក់
  • ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស បំពងអោយក្រហម បន្ថែរសជាតិដោយ ទឹកឃ្មុំ ស្ករ ទឹកក្រូចឆ្មា ទឹកត្រី ម្ទេស ទុកអោយពុះ ភ្លក្ស រសជាតិតាមចំនូលចិត្តជាការស្រេច៕

របៀបធ្វើ មាន់ដុតទឹកឃ្មុំ  :: Cam Location

Loading...