របៀបធ្វើ ប្រហិតសាច់ជ្រូក

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ ឬទឹកត្រីតាមចំណូលចិត្ត
  • ម្សៅស៊ុបមាន់ កន្លះស្លាព្រាកាហ្វេ
  • ម្រេច កន្លះស្លាព្រាកាហ្វេ
  • ម្សៅជំនួសមេនំប៉័ង កន្លះស្លាព្រាកាហ្វេ (baking powder)
  • ម្សៅមី ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រជាក់ ៨០មីលីលី្រ(ទឹកកក)
វិធីធ្វើ
  1. ដំបូងយកគ្រឿងផ្សំមាន ម្សៅមី, ម្រេច, ស្ករស, ម្សៅជំនួសមេនំប៉័ង, អំបិល, ម្សៅស៊ុបមាន់ និងទឹកត្រីលាយចូលជាមួយទឹកត្រជាក់រួចកូរវាចូលគ្នាឲ្យសព្វ។
  2. យកសាច់ជ្រូកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចចាក់ទឹកដែលលាយគ្រឿងផ្សំរួចចូលបើកម៉ាស៊ីនក្រឡុកវាឲ្យម៉ត់។
  3. ដួសវាចេញគ្របឲ្យជិតយកទៅដាក់ក្នុងទូទឹកកកប្រហែលជា ១ម៉ោង។
  4. ក្រោយមកយកវាទៅដាក់ចូលក្នុងម៉ាស៊ីនក្រឡុកម្តងទៀត ពេលរួចរាល់ហើយយកទៅដាក់ក្នុងទូទឹកកកឲ្យបាន ៤៥នាទីទៀត។
  5. បន្ទាប់ពីដាក់ក្នុងទូរទឹកកកជាលើកទីពីរដើម្បីឲ្យវាស្វិតល្អ អីឡូវអាចយកវាលុញធ្វើជាដុំមូលៗ រួចយកដាក់ចូលក្នុងទឹកដែលកំពុងដាំតែដាក់ពុះតិចៗបានហើយ ពេលដែលវាអណ្តែតមកលើគឺឆ្អិនអាចស្រង់បាន៕

របៀបធ្វើ ប្រហិតសាច់ជ្រូក :: Cam Location

Loading...