របៀបធ្វើ សាច់ជ្រូកអាំងចង្កាក់

Loading...
គ្រឿងផ្សំ
  • ខ្ទឹមស ៥ទៅ៦កម្ពឹស 
  • សាច់ជ្រូក ៣៥០ក្រាម 
  • ទឹកស៊ីអីុវខាប់ ២ស្លាព្រាបាយ 
  • ទឹកស៊ីអីុវ ២ស្លាព្រាបាយ 
  • ម្រេចម៉ត់ ១សា្លព្រាកាហ្វេ 
  • ទឹកត្រី ២ស្លាព្រាបាយ 
  • ស្ករត្នោត ៧៥ក្រាម 
  • ប៊ីចេង ១សា្លព្រាកាហ្វេ 
  • ចង្កាក់
វិធីធ្វើ
  1. ជាដំបូងអ្នកត្រូវលាងសាច់ជ្រូកឲ្យស្អាតព្រមទាំងហាន់ជាបន្ទះៗ។
  2. ខ្ទឹមសត្រូវដំនិងចិញ្ច្រាំឲ្យម៉ត់។
  3. ដំណាក់ការបន្ទាប់មកនេះអ្នកគួរចាក់សាច់ដែលបានហាន់ទុកនោះមក ចាក់ចូលក្នុងចានធំមួយព្រមទាំងបន្ថែមខ្ទឹមសចិញ្ច្រាំ, ទឹកស៊ីអីុវខាប់, ទឹកស៊ីអីុវ, ម្រេចម៉ត់, ទឹកត្រី, ស្ករត្នោតព្រមទាំងប៊ីចេងចូលអ្នកអាចប្រើដៃរបស់អ្នកមកច្របល់ចូល គ្នាឲ្យចូលជាតិទុកប្រហែលជា ១០ទៅ ១៥នាទីទើបយកចង្កាក់មកដើម្បីធ្វើការដោតសាច់បញ្ចូល។
  4. បន្ទាប់ពីធ្វើការដោតរួមមកអ្នកអាចយកទៅអាំងបានបន្ទាប់ពីអាំង រួចគឺជាការស្រេច។ប្រសិនបើអ្នកចង់បានរសជាតិឈ្ងុយឆ្ងាញ់បន្ថែម ទៀតនោះអ្នកបរិភោពជាមួយជ្រក់រឺទឹកត្រីកោះកុងក៏បាន។

របៀបធ្វើ សាច់ជ្រូកអាំងចង្កាក់ :: Cam Location

Loading...