របៀបធ្វើ ត្រីបឹងកញ្ឆែត

Loading...
គ្រឿងផ្សំ
  • ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត
  • គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស ) 
  • កាពិ 
  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
  • ខ្ទិះដូង 
  • ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
  • ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
  • ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល 
  • ទឹកអំពិលទុំ
  • សណ្ដែកដីបុក
  • កញ្ឆែត
វិធីធ្វើ
  1. យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ។
  2. កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ។
  3. យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក ) ។
  4. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ។
  5. បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល ។
  6. ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។
  7. មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។

របៀបធ្វើ ត្រីបឹងកញ្ឆែត :: Cam Location

Loading...
Loading...