របៀបធ្វើ ចាហួយឪឡឹក (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ឪឡឹកទុំ ១ចំហៀង
  • ស្ករ ៤០ក្រាម
  • ម្សៅចាហួយ ឬបន្ទះចាហួយ ២០ក្រាម
  • ទឹកដោះគោជូ
  • តំណប់ដូង


របៀបធ្វើ

  • ចិតសម្បកឪឡឹកអោយស្អាត រួចយកទៅក្រឡុកក្នុងម៉ាស៊ីនអោយម៉ត។
  • យកទឹកឪឡឹកដាក់ក្នុងឆ្នាំង រួចដាក់ដាំលើភ្លើង សឹមចាក់ម្សៅចាហួយចូលកូអោយសព្វនឹងរលាយម្សៅនិងទឹកឪឡឹកជាសាច់មួយ។
  • បន្ទាប់មកចាក់ទឹកចាហួយក្នុងកែវសម្រាប់ទទួលទាន (កុំអោយពេញ) រួចយកទៅដាក់ក្នុងទូទឹកកក (កន្លែងកក) ២ម៉ោង។
  • បន្ទាប់មកយកទឹកដោះគោជូចាក់ចូលកែវចាហួយអោយពេញ ដាក់តំណប់ដូងពីលើជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ចាហួយឪឡឹក (មានវីឌីអូ) :: Cam Location

Loading...
Loading...