របៀបធ្វើ តំណាប់ម្នាស់ (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • ម្នាស់ទុំ ១ផ្លែ
  • ស្ករស ១២០ក្រាម
  • អំបិល ១/៤ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ២០ មីលីលីត្រ
  • Maltose ១០ក្រាម


របៀបធ្វើ

  • យកម្នាស់ចិតសម្បកអោយស្អាត រួចចិតជាចំនិតតូចៗ បន្ទាប់មកចិញ្រ្ចាំអោយល្អិត។
  • យកម្នាស់ដាក់ក្នុងចានមួយ រួចដាក់ស្ករ អំបិល និងទឹកក្រូចឆ្មាចូលកូអោយសព្វ ទុកចោល ២០នាទី។
  • បន្ទាប់មកយកម្នាស់ទៅកូក្នុងខ្ទះដែរក្តៅ រហូតដល់ស្ងួត សឹមដាក់ទឹកឃ្មុំ និងMaltoseចូលកូរហូតដល់ម្នាស់ស្ងួតល្អ នឹងឡើងពណ៌ល្អសឹមដាក់ចុះ។
  • បន្ទាប់ពីតំណាប់ចុះត្រជាក់ សឹមយកទៅលុញជាដុំៗតូចល្មម រួចយកទៅប្រមៀលលើស្ករសអោយសព្វជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

 

របៀបធ្វើ តំណាប់ម្នាស់ (វីឌីអូ) :: Cam Location

Loading...
Loading...