របៀបធ្វើ នំដំឡូងបំពង

Loading...
គ្រឿងផ្សំ
  • ដំឡូងបារាំង ២ដុំ
  • ស៊ុត​ ៤គ្រាប់(យកពណ៌លឿង)
  • ម្សៅអង្ករ កន្លះចាន
  • កំទេចនំប៉័ង ១ចាន
  • អំបិល បន្តិច
  • ប៊ឺ ២ស្លាបព្រាបាយ
  • ម្រេច បន្តិច
  • ប្រេងឆា ១ចាន​(បំពង)
វិធីធ្វើ
  1. ដំបូង​យក​ដំឡូង​ដាក់ស្ងោរប្រ​ហែលជា ៣០នាទី បន្ទាប់​មក​យក​វា​លាង​ទឹក​ទុក​ឲ្យ​ត្រជាក់។
  2. ​បន្ទាប់​ពី​ត្រ​ជាក់បក​សំបកចេញ​ដាក់​ចូល​ទៅ​ក្នុង​ចាន​រួច​ហើយ​ដាក់ ប៊ឺ, អំបិល និងម្រេច រួច​វាយវា​ឲ្យបែក។
  3. យក​ស៊ុត ២គ្រាប់គោះ​ដាក់​(យកតែពណ៌លឿង)​ចូលកូរ​វា​ចូល​គ្នា​ទាំង​អស់​ឲ្យ​សព្វរួច​គ្រប​គំរប​យក​ដាក់​ចូលក្នុង​ទូរ​ទឹក​កក​ទុក​ប្រហែល​ ២ម៉ោង​។
  4. បន្ទាប់​ពី​យក​ចេញ​ពីទូរ​ទឹក​កក​ត្រូវ​យក​វា​មក​ធ្វើ​ជា​ដុំ​មូល​តូច​ល្មម ​(១ស្លាបព្រាបាយ) ឬតាម​ដែល​ចង់​បាន​។
  5. ពេល​ដែល​ធ្វើ​បាន​ហើយ​យកវា​មក​ប្រឡាក់​ជា​មួយ​ម្សៅ ស៊ុត​(២គ្រាប់​គោះ​ដាក់​​ចានលាយ​អំបិល​បន្តិច) និងកំទេច​នំប៉័ង​រួច​យក​ទៅ​ដាក់​បំ​ពង​ឱ្យឆ្អិន​ឡើង​ក្រហម​ជា​ការ​ស្រេច៕

របៀបធ្វើ នំដំឡូងបំពង :: Cam Location

Loading...