របៀបដុតពោតផ្អែមឆ្ងាញ់

Loading...
គ្រឿងផ្សំ
  • ពោត ២ផ្លែ
  • ស្ករស ១ស្លាបព្រាបាយ (សម្រាប់វិធីស្ងោរ)
  • ប៊ឺមិនសូវប្រៃ ៣ស្លាបព្រាបាយ
  • អំបិល
  • ម្រេច
វិធីសាស្ត្រដុត
  1. បកសំបកពោត ដើម្បីបកសំបកពោត អ្នកត្រូវកាន់ក្បាលពោត ហើយបកចុះក្រោម និងរើសយកសក់ពោតចេញឲ្យអស់។
  2. លាងសម្អាតពោត ត្រូវលាងជាមួយទឹកត្រជាក់ និងជម្រះចេញសារធាតុគីមី ឬកម្ទេចកម្ទីតូចៗ។
  3. យកក្រដាសអាលុយមីញ៉ូមដុតមួយផ្ទាំង៖ ផ្ទាំងក្រដាសត្រូវធំល្អមសម្រាប់រំពោតបានជិតល្អ។
  4. លាបប៊ឺនៅលើផ្ទាំងក្រដាសនេះ៖ ត្រូវប្រើជក់លាប ជាមួយនឹងប៊ឺមិនមានជាតិប្រៃ ៣ស្លាបព្រាបាយ។
  5. រោយអំបិល និងម្រេចជាមួយប៊ឺ៖ ដោយបន្ថែមអំបិល និងម្រេចឲ្យសមល្មមនឹងមានរស់ជាតិឆ្ងាញ់។
  6. រុំពោតក្នុងក្រដាសឲ្យណែនជិត ដុតរយៈពេល ១០ ទៅ១២នាទី។
  7. ជាចុងក្រោយ បន្ថែមប៊ឺ អំបិល និងម្រេចបើចូលចិត្ត។

របៀបដុតពោតផ្អែមឆ្ងាញ់ :: Cam Location

Loading...