របៀបធ្វើ នំខ្ទឹមបារាំង

Loading...
គ្រឿងផ្សំ
  • ខ្ទឹមបារាំង ២មើម
  • ម្សៅអង្ករ ២០០ក្រាម
  • ទឹក ២៨០មីលីលីត្រ
  • ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាបាយ (baking powder)
  • អំបិល បន្តិច
  • ម្រេច បន្តិច
  • កំទេចនំប៉័ង ១ចាន​
  • ប្រេងឆា ១ចាន​ដាក់​បំពង
វិធីធ្វើ
  1. មុន​ដំ​បូង​យក​ខ្ទឹម​បារាំង​មក​ចិត​ជា​ទទឹង​ៗ​​រួច​​បក​​វា​ចេញ​ពី​ស្រទាប់ឲ្យ​ចេញ​ជា​រាង​រង្វង់។
  2. បន្ទាប់​មក​យក​វា​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ទុក​ប្រហែល​ជា​ ៣០​នាទី​។
  3. យក​ចាន​មក​ដាក់​ម្សៅ​រួច​ចាក់​ទឹក,​ ម្រេច, ម្សៅជំនួសមេនំប៉័ង និងអំបិល​កូរ​វា​ចូល​គ្នា​ឲ្យបាន​សព្វ​ល្អ។
  4. ពេល​ម្សៅ​លាយ​បាន​សព្វ​ហើយ ​យក​ខ្ទឹម​បារាំង​មក​ដាក់​ចូល​ឲ្យ​ជាប់​ជា​មួយ​ម្សៅ​​។
  5. បន្ទាប់​មក​​យក​ទៅ​ប្រឡាក់​ជា​មួយ​កំទេស​នំ​ប៉័ង​ម្តង​ទៀត​ទើប​យក​ទៅ​ដាក់​បំពង​ឲ្យ​ឆ្អិន​ឡើង​ក្រហម​ប្រហែល ២​នាទីជា​ការ​ស្រេច៕

របៀបធ្វើ នំខ្ទឹមបារាំង :: Cam Location

Loading...
Loading...