របៀបធ្វើ នំពោតចៀន

Loading...
គ្រឿងផ្សំ
  • ពោត ៤ផ្លែ
  • សាច់ដូងកោសជាសរសៃៗ ១-២ខាំ
  • ស្ករ ៣ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ខ្ទិះដូង ៤ស្លាបព្រាបាយ
  • ម្សៅឆា ២ស្លាបព្រាបាយ
  • ប្រេងឆា
របៀបធ្វើ
  1. ចិតពោតស្តើងៗ (សាច់) រួចយកទៅបុកអោយល្អិតបន្តិច។
  2. លាយពោតជាមួយ សាច់ដូង ស្ករ ម្សៅឆា ខ្ទិះដូង និងអំបិល រួចលាយអោយសពល្អ ទុកចោលប្រហែល ១៥នាទី។
  3. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ រួចដាក់ពោតចៀនអោយឆ្អឹនជាការស្រេច៕

របៀបធ្វើ នំពោតចៀន :: Cam Location

Loading...