របៀបធ្វើ បង្អែមល្ពៅឆឹងខ្ទិះដូង

Loading...
គ្រឿងផ្សំ
  • ល្ពៅ កន្លះគីឡូ កាត់ពុះជាចំណិតៗកុំតូចពេក
  • ស្ករស ២៥០ក្រាម
  • ទឹក ៥០០ក្រាម
  • ខ្ទិះដូង ១០០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅអង្ករ កន្លះស្លាបព្រាបាយ
វិធីធ្វើ
  1. មុន​ដំបូង​យក​ល្ពៅមក​ដាក់​ត្រាំទឹក ​(លាយកំបោចុងស្លាបព្រាកាហ្វេ)ប្រហែលជា ៣០នាទី។
  2. យកទឹក​ដាក់​ដាំរួចចាក់​ស្ករសចូល​​ដាំឲ្យ​ពុះ​យក​ល្ពៅ​​មក​ដាក់​ចូល​ដាំ​វា​បន្ត​ទៀត(ត្រឡប់​ល្ពៅ​)​ឲ្យ​ទឹក​ស្ករស​រាង​គោក។
  3. យក​ខ្ទិះ​ដូង​, ម្សៅអង្ករ និងអំបិល​ដាក់​ដាំ​ឲ្យ​ពុះ បន្ទាប់​មក​យក​វា​ទៅ​ស្រោច​ពី​លើ​ល្ពៅ​ដែល​ឆឹង​រួច​អាច​ញាំ​បាន​ហើយ៕

របៀបធ្វើ បង្អែមល្ពៅឆឹងខ្ទិះដូង :: Cam Location

Loading...
Loading...