របៀបធ្វើ ​នំក្រូច​ក្រឡុក​ស្ករស

Loading...
គ្រឿងផ្សំ
  • ម្សៅអង្ករដំណើប ៣០០ក្រាម
  • ម្សៅអង្ករខ្សាយ ៥ស្លាព្រាបាយ
  • ស្ករស ៥ស្លាបព្រាបាយ
  • ខ្ទិះដូង ១ចានធ្វើឱ្យនំកាន់​តែមាន​រសជាតិ​ឆ្ងាញ់ ឬប្រើទឹក​ក៏បាន 
  • ស្ករស ១ចាន​ចង្កឹះ​ (ទុក​ដាក់​ក្រឡុក​ខាង​ក្រៅ)
ស្នូលនំ
  • សណ្តែក​លឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ​ឱ្យ​ឆ្អិន)
  • ប្រេងឆា ៤ស្លាបព្រាបាយ
  • ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
  • ខ្ទឹម​ក្រហម ១ដុំ​ចិញ្ច្រាំ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ៤ស្លាបព្រាបាយ
វិធីធ្វើ
  1. មុន​ដំបូង​យក​ម្សៅ​អង្ករ​ដំណើប, ម្សៅអង្ករ​ខ្សាយ, ស្ករស និងខ្ទិះ​ដូង​​ លាយ​ចូល​គ្នា​​​កូរឱ្យ​ទៅ​​ជា​ម្សៅ។
  2. ពេលក្លាយ​ជា​ម្សៅ​ហើយ​​​ច្របាច់ ឬនួត​វា​​​រួច​ទុក​ ១០-១៥​នាទី​​​ឱ្យ​ចូល​ជាតិ​ខ្ទិះ​ដូង។​​​
  3. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ឆ្នាំង​​ខ្ទះ​​រួច​ដាក់​ខ្ទឹម​​​ក្រហម​​​ឆា​ឱ្យ ​ឈ្ងុយ​​ដាក់​​ស្លឹក​ខ្ទឹម,​ សណ្តែក​​ចំហុយ, ស្ករស និង​អំបិល​ឆា​ចូល​គ្នា​ឱ្យស្អិត​​ដាច់​​ទឹក(ធ្វើស្នូល​នំ)។
  4. យក​ស្នូល​នំ​មក​លុញ​ជា​ដុំ​មូល​តូច​ៗ​​ល្មម​ បន្ទាប់​មក​យក​ម្សៅ​ ១ដុំ​​ស្មាន​​​មើល​ឱ្យ​ត្រូវ​​ជា​មួយ​ស្នូល​​ធ្វើ​ឱ្យសំប៉ែត​ រួច​ដាក់​ស្នូល​​នំ​ពីលើ​​បិត​ម្សៅ​ឱ្យជិត​ស្នូល​​លុញ​ឱ្យ​មូល​។
  5. បន្ទាប់​ពី​ធ្វើ​រួច​រាល់​ហើយ​ យក​វា​ទៅ​ដាក់​ចៀន​​ឱ្យឆ្អិនស្រង់​​ទុក​សិន​។
  6. យក​ស្ករស​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​បន្តិច​កូរ​​ឱ្យស្កររាង​ស្អិត​​ដាក់​នំ​ដែល​ចៀន​ឆ្អិន​​ ចូលក្រឡុក ឬក៏កូរឱ្យ​ស្ករ​ជាប់​ជា​មួយ​នំ​ឱ្យ​​ស្ងួត​​ជា​ការ​ស្រេច៕

របៀបធ្វើ ​នំក្រូច​ក្រឡុក​ស្ករស :: Cam Location

Loading...
Loading...