របៀបធ្វើ នំក្រូចល្ងរ

Loading...
គ្រឿងផ្សំ
  • ម្សៅអង្ករដំណើប ៤០០ក្រាម
  • ទឹក ៣០០មីលីលីត្រ
  • ស្ករត្នោត ៤ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ល្ងរសលីង ១០០ក្រាម
សម្រាប់ស្នូលនំ
  • សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ១ចានចង្កឹះ
  • ស្ករត្នោត ២០០ក្រាម
  • សាច់ដូងកោស កន្លះចាន
 វិធីធ្វើ
  1. ដំបូង​យក​ខ្ទិះដូង, ស្ករត្នោត និង​អំបិល​មក​ដាក់​ដាំ​ឲ្យ​ពុះ​ បន្ទាប់​មក​ដាក់​សណ្តែក​ចំហុយ​ និង​សាច់​ដូង​ចូល​កូរវា​ឲ្យ​ស្អិត​ជាប់​គ្នា​ហើយ​ឲ្យ​ដាច់​ទឹកអស់(ធ្វើ​ ស្នូល​នំ)។
  2. យក​ម្សៅ​អង្ករលាយ​ជាមួយ​ទឹក, ស្ករត្នោត និង​អំបិលកូរ​វា​ឲ្យ​ទៅ​ជា​ម្សៅ​រួច​ពូត​វា​មួយ​សន្ទុះ​ទុក​ ១០-១៥​នាទី​។
  3. យក​ម្សៅម្តង​ ១ដុំ​តូច​ល្មម​តាម​ដែល​ចង់​បាន​​ធ្វើ​ឲ្យ​សំប៉ែត​ បន្ទាប់​មក​យក​ស្នូល​​នំ​លុញ​ជា​ដុំមូល​ៗ​ដាក់ពី​លើ​ម្សៅ​រួច​ហើយ​​ធ្វើ​វា​ ឲ្យ​ជិត​លុញ​​ឲ្យ​មូល។
  4. បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ឲ្យ​ជាប់​ល្ងរ​លុញ​ឲ្យ​ចូល​ទៅ​ក្នុង​ម្សៅ​ រួច​យក​ទៅ​ដាក់​ចៀន​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច (ភ្លើងបើក​ក្តៅល្មមបាន​ហើយ)៕

របៀបធ្វើ នំក្រូចល្ងរ :: Cam Location

Loading...
Loading...