របៀបធ្វើ នំបាញ់ឌុក

Loading...
គ្រឿងផ្សំ
  • ម្សៅអង្ករ​ខ្សាយ ១៥០ក្រាម
  • ម្សៅឆា ១៥០ក្រាម
  • ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ល្ងរលីង ដាក់​តាម​ការ​ចូល​ចិត្ត
វិធីធ្វើ
  1. ​ដំបូង​យក​ឆ្នាំង​មក​​ដាក់​ម្សៅ​អង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹក​តយ រួច​​កូរ​ចូល​គ្នា​​ឱ្យសព្វ។
  2. បន្ទាប់​មក​​យក​មក​​ដាក់លើ​ភ្លើង​កូរ(ត្រូវ​កូររហូត)​ ២ទៅ ៣នាទី​ដំបូង​ដាក់​ភ្លើង​​ខ្លាំង បន្ទាប់​មក​ទៀត​​ដាក់​ភ្លើង​ក្តៅ​ល្មម​បាន​​ហើយ​​ កូរ​ប្រហែល​ជា​ ២០-២៥នាទី។
  3. ២៥នាទី​​នំ​បាន​ឆ្អិន​​ លើក​​វា​យក​មក​ចាក់​ដាក់​​ក្នុង​ថាស​​វៀស​វាឱ្យ​ស្មើ​ រួច​ហើយ​​ទុក​​ឱ្យ​ត្រជាក់​។
  4. បន្ទាប់​ពីនំ​បាន​ត្រជាក់​​យក​មក​កាត់​​ជា​ដុំ​ៗ​ តាម​ដែល​​ចង់​បាន​ ហើយ​យក​វា​​មក​ញ៉ាំជា​មួយ​​ទឹក​ស្ករ និង​ខ្ទិះដូង​រោយ​ល្ងរដាក់ពីលើ។
 
វិធីធ្វើ ទឹកស្ករ
  • ស្ករត្នោតដុំ ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់​ចូល​ក្នុង​ឆ្នាំង​​ទាំង​អស់ ដាក់​ដាំ​ឱ្យពុះ​ បន្ថែម​ម្សៅឆា ១ស្លាបព្រាបាយ កូរ​វា​បន្តិច​ទៀត​​ជា​ការ​ស្រេច។
វិធីធ្វើ ទឹកខ្ទិះដូង
  • ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូល​ក្នុង​ឆ្នាំង​ទាំង​អស់កូរ​វាឱ្យ​សព្វ​យក​វា​​ដាក់​ដាំ​ឱ្យពុះ​​ជា​ការ​ស្រេច៕

របៀបធ្វើ នំបាញ់ឌុក :: Cam Location

Loading...
Loading...