របៀបធ្វើ ចៀនដំឡូងជ្វា

Loading...
គ្រឿងផ្សំ
  • ដំឡូងជ្វា ១គីឡូ ចិតជាបន្ទះស្តើងល្មម​
  • ម្សៅខ្សាយ ១៥០ក្រាម
  • ម្សៅមី ៣០ក្រាម
  • ម្សៅដុតនំ (baking soda) ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ១១៥ក្រាម
  • ខ្ទិះដូង កន្លះចានចង្កឹះ
  • ទឹក ១ចានចង្កឹះលើសបន្តិច
  • ល្ងរលីង ២ស្លាបព្រាបាយកន្លះ
  • សាច់ដូងកោស កន្លះចានចង្កឹះ
  • ប្រេងឆា កន្លះឡីឡូ
វិធីធ្វើ
  1. មុន​ដំ​បូង​ចាប់​ផ្តើម​លាយ​ម្សៅ​ខ្សាយ, ម្សៅមី, ម្សៅដុតនំ, អំបិល, ស្ករស, សាច់ដូង, ខ្ទិះដូង, ទឹក និងល្ងរ។
  2. បន្ទាប់​មក​កូរ​ច្របល់​ចូល​គ្នា​ឱ្យ​បាន​សព្វ​ល្អប្រហែលជា ៥នាទី។
  3. យក​ដំ​ឡូង​ដាក់​ចូល​ក្នុង​ម្សៅ​ដែល​លាយ ​រួច​ប្រឡាក់​វា​ឱ្យជាប់​ជា​មួយ​ម្សៅ​​ បន្ទាប់​មក​យក​​ដាក់​បង់​ចូល​ក្នុង​ខ្ទះ​​ដែល​ដាក់​ប្រេង​ឆា​ក្តៅ​ហើយ។
  4. បង់​ចូល​ម្តង​មួយៗ​ រួច​ហើយ​ចាំ​មើល​ឱ្យ​ឆ្អិន​ទាំង​សង​ខាង​ស្រង់​យក​មក​ទុក​ជា​ការ​ស្រេច៕

របៀបធ្វើ ចៀនដំឡូងជ្វា :: Cam Location

Loading...
Loading...