របៀបធ្វើ បាយតំណើបស្វាយ

Loading...
គ្រឿងផ្សំ
  • អង្ករតំណើប
  • ខ្ទិះដូង ស្ករស និង អំបិលបន្តិច
  • ស្វាយទុំ
  • ស្លឹកតយ
  • សណ្ដែកលឿង ត្រាំទឹកអោយទន់ យកទៅលីងអោយឈ្ងុយ
វិធីធ្វើ
  1. លាងអង្ករឱ្យ​ស្អាត រួចយក​ទៅដាក់​ចំហុយ​ប្រហែល 20នាទី រួចលើក​ចេញ ទុក​ដោយ​ឡែក​សិន ( ពេល​រៀប​ដាក់​ចំហុយ​ ក្រាល​ស្លឹក​តយ​ពី​ក្រោម​ ដើម្បី​​អោយ​បាយ​កាន់​តែ​មាន​ក្លិន​ឈ្ងុយ​ )។
  2. ហើយយកខ្ទិះដូង ស្ករស និង​អំបិល​បន្តិច មកលាយ​ចូលគ្នា រួចយក​ទៅដាំ​ឱ្យពុះ សឹមលើក​ចេញ។
  3. យកអង្ករ​តំណើប​ដែលយើង​បានចំហុយ​ទុកហើយ មកលាយ​ជា​មួយ​ខ្ទិះដូង​ដែល​យើង​ដាំ​ហើយ​ ( យក​ខ្ទិះ​ដូង​លាយ​ជាមួយ​បាយ​ពាក់​កណ្ដាល​ ហើយ​ពាក់​កណ្ដាល​ទៀត​ទុក​ )​ កូរ​ចូល​គ្នា​អោយ​សព្វ រួច​យក​ទៅ​ចំហុយ​ម្ដង​ទៀត​ ទុក​អោយ​ឆ្អិន​។
  4. ស្វាយ​យក​មក​ចិត​សំបក​ចេញ​ឱ្យស្អាត ពុះរៀប​ដាក់​ចាក​ ហើយ​ដួស​បាយ​តំណើប​មក​ដាក់់​ជា​មួយ​គ្នា​ ហើយ​ស្រោយ​ទឹក​ខ្ទិះ​បន្ថែម​ពីលើ​  បាយ​តំណើប​ និង​ រោយ​សណ្ដែក​លឿង​ពី​លើ​បន្តិច​ រួច​ជា​ការ​ស្រេច​ ។​
  5. ពេលយកបាយតំណើប​មកលាយ​ជាមួយ​ខ្ទិះដូង កុំលាយ​ច្រើនពេក លាយ​ល្មម​បាន​ហើយ​ កាល​ណា​លាយ​ច្រើន​ពេក​ ធ្វើ​អោយ​បាយ​ទៅ​ជា​ទ្រលាន់៕

របៀបធ្វើ បាយតំណើបស្វាយ :: Cam Location

Loading...
Loading...