របៀបធ្វើ បង្អែមបបរសណ្តែកស(ជាដូវ)

Loading...
គ្រឿងផ្សំ
  • សណ្តែកស កន្លះចានចង្កឹះ (លាង​ត្រាំ​ទឹកឲ្យ​រីក)
  • អង្ករដំណើប កន្លះចានចង្កឹះ (លាង​ត្រាំ​ទឹកឲ្យ​រីក)
  • ស្ករស ២២៥ ក្រាម
  • អំបិល ១ ចិប
  • ខ្ទិះដូង កន្លះចានចង្កឹះ
វិធីធ្វើ
  1. មុន​ដំបូង​​យក​ទឹក​ដាក់​ចូល​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ​​ បន្ទាប់​មក​ដាក់​សណ្តែក​ស​ចូលដាំ​វា​​ឲ្យ​ផុស​។
  2. បន្ទាប់​ពី​សណ្តែក​ផុស​ហើយ​ដាក់​អង្ករដំណើប​ចូល​​រួច​ដាំ​បន្តទៀត​​​ឲ្យ​អង្ករ​ឆ្អិន​។
  3. យក​អំបិល​ ស្ករស និង​ខ្ទិះ​ដូង​ដាក់​ចូល​​ កូរ​ឲ្យ​រលាយ​ចូល​គ្នា​សព្វ​ជា​ការ​ស្រេច នៅ​ពេល​ញាំ​​ដួស​ខ្ទិះ​ដូង​ថែម​​ដាក់ពីលើ​​បន្តិច​ទៀត​កាន់​តែ​មាន​រស់​ជាតិ​ឆ្ងាញ់៕​

របៀបធ្វើ បង្អែមបបរសណ្តែកស(ជាដូវ) :: Cam Location

Loading...
Loading...