របៀបធ្វើ បង្អែមពោតចំហុយ

Loading...
គ្រឿងផ្សំ
  • ពោត ៣ផ្លែ (ចិត្តកាំបិតមុខ២)
  • ម្សៅឆា ២ស្លាបព្រាបាយ
  • ខ្ទិះដូង ៥-១០ស្លាបព្រាបាយ
  • សាច់ដូងកោស ១​ចំហៀង​ផ្លែ
  • ស្ករស ៣ស្លាបព្រាបាយ
  • ល្ងស ៣ស្លាបព្រាបាយលីងបុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ
  1. ដំបូង​យក​ពោត​ដែល​ចិតរួច​ដាក់​ចូលទៅ​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក​ រួចហើយ​ដាក់​ខ្ទិះ​​ដូង​ចូល​បើ​កម៉ាស៊ីន​ដើម្បីក្រឡុកវា។
  2. បន្ទាប់​ពី​រួច​រាល់​ហើយ​ចាក់​វា​ចេញ​មក​វិញ​លាយ​ជា​មួយ​ម្សៅ​ឆា​ឲ្យ​បាន​សព្វល្អ។
  3. បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ចំហុយ​ឲ្យឆ្អិន​​ឡើង​​ស្អិត អ្នកអាច​យក​វា​មក​ដួស​ញាំ​ដាក់​សាច់​ដូង ស្ករស និង​​ល្ងបានហើយ៕

របៀបធ្វើ បង្អែមពោតចំហុយ :: Cam Location

Loading...
Loading...