របៀបធ្វើ សង់ខ្យាល្ពៅ

Loading...
គ្រឿងផ្សំ 
  • ល្ពៅ 
  • ខ្ទិះដូង 
  • ស្ករស 
  • ពងទា រឺ (ពងមាន់ តាមចំណូលចិត្ដ)
  • អំបិល
  • ស្លឹកតើយ ( បើចង់បានរសជាតិស្លឹកតើយ)
វិធីធ្វើ
  1. យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំអោយធំពេក ) ហើយយកស្លាបព្រា កោសបណ្ដូលចេញ រួចលាងទឹកចេញអោយស្អាត ហើយផ្កាប់អោយស្រស់ទឹកអស់ល្អ។
  2. យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ត់ជាមួយខ្ទិះដូចរួចច្រោះយកទឹក) រួចលាយជាមួយស្ករស ពងទា និង អំបិលបន្តិច ហើយវាយបញ្ចូលគ្នាអោយឡើង 
  3. ( ភ្លក់មើលអោយផ្អែម ) ទើបចាក់ក្នុងល្ពៅអោយពេញ យកសាច់ក្បាលដែលខ្វៀលចេញនោះ មកគ្របពីលើអោយដូចដើម។
  4. បន្ទាប់មកយក មកដាក់ចំហុយអោយឆ្អិន ទុកអោយត្រជាក់យកកាំបិត កាត់រៀបដាក់ចាន រួចជាការស្រេច។

របៀបធ្វើ សង់ខ្យាល្ពៅ :: Cam Location

Loading...
Loading...