របៀបធ្វើ នំព្រះខែ ស្នូលសណ្តែក - Moon cake

Loading...
គ្រឿងផ្សំ
 
+ សម្រាប់ធ្វើ ទឹកស៊ីរ៉ូ (Golden syrup)
  • ក្រូចឆ្មាទុំ ១ផ្លែធំ (ច្របាច់យកទឹក)
  • ស្ករក្រហម ១គីឡូក្រាម
  • ទឹក ៦០០មីលីលីត្រ
  • ស៊ីរ៉ូ រសជាតិក្រូច (Organic Malt Syrup) ៣០ក្រាម
  • ទឹករំចេក (lye water) ១ស្លាបព្រាកាហ្វេ
+ សម្រាប់ធ្វើ ស្នូល
  • សណ្តែកបាយ ៣ខាំ (បកសម្បកស្អាត)
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ស្ករស ១៤០ក្រាម
  • ប្រេងដូង ១០០មីលីលីត្រ
  • ស៊ីរ៉ូ រសជាតិក្រូច (Organic Malt Syrup) ១ស្លាបព្រាបាយ
  • ម្សៅឆា ៤៥ក្រាម
+ សម្រាប់ធ្វើ សម្រកនំ
  • ប្រេងឆា ៣០មីលីលីត្រ
  • ពងមាន់ ១គ្រាប់
  • ម្សៅស្រូវសាលី ២៤០ក្រាម
របៀបធ្វើ
 
+ របៀបធ្វើ ទឹកស៊ីរ៉ូ (Golden syrup)
  1. យកឆ្នាំងដាក់ស្ករ និងទឹករួចដាំអោយពុះ រួចដាក់ទឹកក្រូចឆ្មា និងសម្បកក្រូចចូល ដាំអោយពុះប្រហែល ៣០នាទី។
  2. បន្ថយភ្លើងបន្តិច រួចដាក់ស៊ីរ៉ូ និងទឹករំចេកចូល ដាំ២០នាទីទៀត រួចស្រង់សំបកក្រូចចេញ ទុកមួយអន្លើ (ក្នុងអំឡុងពេលធ្វើ ឧស្សាហ៍ ដងពពុះចេញអោយអស់)។
+ របៀបធ្វើ ស្នូល
  1. យកសណ្តែកបាយត្រាំក្នុងទឹក ដាក់អំបិល១/២ស្លាបព្រាកាហ្វេ ត្រាំចោល៤ម៉ោង រួចលាងទឹកអោយស្អាត សឹមយកទៅស្ងោជាមួយទឹក ១.៣លីត្រអោយឆ្អឹន (៥ទៅ៧នាទី) រួចយកទៅកិនទាំងទឹក (ម៉ាស៊ីនក្រឡុក) អោយម៉ត់។
  2. យកសណ្តែកដែលកិនរួចលាយជាមួយស្ករ និងប្រេងដូង ទៅកូលើភ្លើង (ប្រើភ្លើងតិចៗ) អោយស្ងួតទឹក  រួចដាក់ស៊ីរ៉ូ ១ស្លាបព្រាបាយ និងម្សៅឆាចូលកូអោយសព្វ រលាយជាសាច់មួយ រួចយកទៅដាក់ក្នុងចានមួយ បិទផ្លាស្ទិចអោយជិត ទុកមួយអន្លើ (ទុកអោយឡើងល្អ)។
+ របៀបធ្វើ នំ
  1. លាយប្រេងឆា ទឹកស៊ីរ៉ូ (Golden syrup)ដែលធ្វើរួចខាងលើ ១៦០មីលីលីត្រ  និងពងមាន់ផ្នែកក្រហមចូលគ្នា អោយសព្វល្អ ដាក់ម្សៅស្រូវសាលីចូល កូចូលគ្នាអោយសព្វ វាយអោយស្អឹតល្អ និងរលាយចូលគ្នាសាច់មួយ រួចយកដាក់ក្នុងចាន និងបិទផ្លាស្ទីចអោយជិត ទុកចោល ៣០ទៅ៤០នាទី (ទុកអោយឡើងល្អ)។
  2. យកម្សៅលុញជាដុំប៉ុនមេជើង (លៃអោយល្មមពុម្ភ) រហូតដល់អស់ម្សៅ។
  3. យកស្នូលមកលុញជាដុំប៉ុនម្សៅ រួចយកដុំម្សៅទៅសង្កត់អោយត្រប៉ែត សឹមយកមកខ្ចប់ស្នូល រួចយកទៅដាក់ពុម្ភ សង្កត់តិចអោយស្មើពុម្ភ សឹមចាក់ចេញពីពុម្ភ។
  4. យកនំដែលធ្វើរួចទៅដុត ៥ទៅ៧នាទី ដោយប្រើកំដៅ ១៨០អង្សា រួចយកពងមាន់មកលាបពីលើតិចៗអោយសព្វ (ពងមាន់ផ្នែកក្រហម វាយអោយបែក) រួចយកទៅដុត ៧ទៅ១០នាទីទៀត ដោយប្រើកំដៅ ២០០អង្សាជាការស្រេច៕
*** នំព្រះខែអាចធ្វើស្នូលបានច្រើនប្រភេទ តាមដែលលោកអ្នកចូលចិត្ត របៀបធ្វើដូចគ្នា។

របៀបធ្វើ នំព្រះខែ ស្នូលសណ្តែក - Moon cake :: Cam Location

Loading...
Loading...