របៀបធ្វើ នំប៉ោង

Loading...
គ្រឿងផ្សំ
  • ម្សៅមី ៤០០ក្រាម 
  • មេដំបែ (yeast) ១ស្លាបព្រាកាហ្វេកំពុង
  • ម្សៅហើម (baking soda) ១ស្លាបព្រា
  • ស្ករ ៤ស្លាបព្រា
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងសាលាដ បួនស្លាបព្រា
  • ល្ងរស
របៀបធ្វើ
  1. លាយម្សៅជាមួយគ្រឿងគ្រប់មុខទាំងអស់ និងជាមួយទឹកក្តៅ ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល ប្រហែលមួយម៉ោង។
  2. បន្ទាប់មក យកម្សៅមកលុញ រួចសង្កត់នឹងដៃ អោយសំប៉ែត។
  3. យកគ្រាប់ល្ងរ ផ្តិតនឹងសាច់ម្សៅ ទាំងសងខាង ហើយលុញអោយគ្រាប់ល្ងរ ជាប់នឹងសាច់ម្សៅ។
  4. ដាក់ខ្លាញ់អោយពុះក្តៅ ហើយចាប់ដុំម្សៅលុញ យកដាក់បំពង។
  5. នៅពេលនំឡើងប៉ោងក្រហមស្រួយ ស្រង់ចេញ ទុកអោយត្រជាក់។
  6. អាចញាំុជាមួយ ទឹកដោះគោផ្អែម ទឹកសណ្តែកផ្អែម តៅស៊ន បបរសាមចូក ឬ គុយទាវ ដូចចាខ្វៃបានដែរ ឬ ដាក់ប្រហិតក៏បាន។
  7. បើចង់អោយផ្អែម អាចថែមស្ករបន្តិចទៀតបាន តែកុំអោយផ្អែមពេក ព្រោះពេលណាម្សៅដាក់ស្ករច្រើន ចៀនឆាប់ខ្លោច ហើយឆៅសាច់ម្សៅខាងក្នុង។
  8. បើមិនចូលចិត្ដល្ងរ សូមលុញម្សៅបង់ខ្លាញ់ ចៀនអោយឆ្អិនជាការស្រេច។

របៀបធ្វើ នំប៉ោង :: Cam Location

Loading...
Loading...