វិធីធ្វើ បង្អែមតៅស៊ន

Loading...
គ្រឿងផ្សំ
  • សណ្តែកបាយលឿង ៣០០ ក្រាម
  • ទឹកខ្ទិះដូងដើម នឹងខ្ទិះដូងចុង
  • ស្ករស ៤០០ក្រាម
  • ម្សៅឆា ៤០ក្រាម
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • នំឆាខ្វៃ កាត់ដុំៗ
វិធីធ្វើ
  1. ត្រូវត្រាំសណ្តែកបាយលឿង ឲ្យបានរីកសិនប្រហែលជា ១៥ នាទី បន្ទាប់មកធ្វើការលាងវាឲ្យស្អាតទុកមួយអន្លើ ។
  2. ដាក់ដាំទឹកខ្ទិះដូងចុងក្នុងឆ្នាំង ចូលរងចាំឲ្យវាពុះ រួចដាក់សណ្តែកចូលរំងាស់ រហូតសណ្តែកធុយរីក។
  3. ពេលសណ្ដែកឆ្អិន ដាក់ម្សៅឆាក្នុងចានចង្កឹះដាក់ទឹកកូរអោយរលាយម្សៅ រួចចាក់ចូលទៅក្នុងឆ្នាំងសណ្ដែក ត្រូវកូររហូត ក្រោយមកដាក់ស្ករស អំបិលចូលកូរអោយសព្វរហូតបង្អែមខាប់ ភ្លក់រសជាតិតាមចំណូលចិត្ត រួចសឹមលើចុះជាការស្រេច។
  4. ក្រោយមកដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញ៉ាំអ្នកគួរតែមានបន្ថែមទឹកខ្ទិះដើមពីលើ បន្ទាប់មកកាត់ឆាខ្វៃដុំៗ ជាការស្រេច។

វិធីធ្វើ បង្អែមតៅស៊ន :: Cam Location

Loading...
Loading...