វិធីធ្វើ នំពុម្ពឈ្ងុយឆ្ងាញ់គួរអោយចង់ញាំុ

Loading...
គ្រឿងផ្សំ
  • ម្សៅអង្ករ ៣៥០ក្រាម
  • ម្សៅមី ៣ស្លាបព្រាបាយ
  • ស៊ុត ២គ្រាប់
  • ខ្ទិះដូង ១ចានចង្កឹះ
  • ស្ករស កន្លះចានចង្កឹះ
  • សាច់ដូងកោស កន្លះចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា
  • ល្ងរ
វិធីធ្វើ
  1. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
  2. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
  3. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូងនឹងល្ងរ។
  4. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
  5. ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕
  6. ពេលធ្វើញាំខ្លួនឯង ដឹងតែដាក់ដូងអោយច្រើនហ្មង ។

វិធីធ្វើ នំពុម្ពឈ្ងុយឆ្ងាញ់គួរអោយចង់ញាំុ :: Cam Location

Loading...
Loading...