របៀបធ្វើ នំពងមាន់ធូរេន

Loading...
គ្រឿងផ្សំ
  • ពងមាន់ ៤គ្រាប់
  • ទឹកឃ្មុំ ឬ ទឹកស្ករ ៤០មីលីលីត្រ
  • ប្រេងឆា ៤០មីលីលីត្រ
  • ម្សៅមី (សំរាប់ធ្វើនំពងទា) ៣៦០ក្រាម
  • ម្សៅនំបុ័ង ១២ក្រាម
  • ទឹកដោះគោស្រស់ ៣២០មីលីលីត្រ
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
  • ស្ករស ៨០ក្រាម + ១ស្លាបព្រាបាយ
  • ក្រែមពណ៌ស (whipping cream) ១ខាំ
  • ធូរេន ១ខាំ
របៀបធ្វើ
  1. គោះពងមាន់ ដាក់ផ្នែកក្រហមក្នុងចានមួយ និងផ្នែកសក្នុងចានមួយផ្សេងទៀត។
  2. យកទឹកឃ្មុំ ឬ ទឹកស្ករ និងប្រេងឆាលាយជាមួយពងមាន់ផ្នែកក្រហម រួចវៃវាអោយម៉ត់ល្អ។ បន្ទាប់មកដាក់ម្សៅមី ម្សៅនំបុ័ង រួចវៃវាបន្តិច សឹមដាក់ទឹកដោះគោចូល វៃវាអោយម៉ត់ និងសព្វល្អម្តងទៀតទុកមួយអន្លើ។
  3. ដាក់អំបិលចូលក្នុងចានពងមាន់ផ្នែកស រួចវៃ (ដោយម៉ាស៊ីន) អោយម៉ត់ល្អ សឹមដាក់ទឹកក្រូចឆ្មា និងស្ករ៨០ក្រាម ចូលវៃអោយសព្វនឹងរលាយស្ករ រួចយកទៅលាយជាមួយម្សៅដែលលាយរួចខាងលើអោយសព្វ។
  4. យកម្សៅទៅចៀន ជាបន្ទះតូចល្មម (អាចលាបប្រេងឆាតិចៗ ប្រសិនបើខ្ទះរបស់អ្នកជាប់) អោយឆ្អឹនរហូតដល់អស់ម្សៅ។
  5. លាយស្ករ១ស្លាបព្រាបាយ ជាមួយក្រែម រួចវៃអោយសព្វ រួចដាក់ធូរេនចូលវៃអោយម៉ត់។
  6. យកល្បាយធូរេនលាបពីលើនំដែលចៀនឆ្អឹន មួយចំហៀង រួចយកនំមួយទៀតមកផ្អបគ្នាជាការស្រេច៕
អ្នកស្រី សុគន្ធារី

របៀបធ្វើ នំពងមាន់ធូរេន :: Cam Location

Loading...
Loading...