របៀប ធ្វើតែក្រូចឆ្មាពិសេស

Loading...
គ្រឿងផ្សំ
  • ស្ករស ១ខាំ + ២ស្លាបព្រាកាហ្វេ
  • ម្សៅសារាយ ៣ក្រាម
  • ម្សៅកាហ្វេ (កាហ្វេ 3 in 1) ១០ក្រាម
  • ទឹក ១លីត្រ
  • តែក្រហម ៧ក្រាម
  • ទឹកក្តៅ ២៥០ មីលីលីត្រ
  • ក្រូចឆ្មា ១ ចំហៀង
របៀបធ្វើ
  1. លាយស្ករ១ខាំ ម្សៅសារាយ និងម្សៅកាហ្វេចូលគ្នាអោយសព្វ ទុកមួយអន្លើ។
  2. ដាំទឹកអោយពុះ រួចដាក់ល្បាយម្សៅចូលកូអោយរលាយសព្វ រួចចាក់ដាក់ក្នុងប្រអប់ រួចយកទៅដាក់ក្នុងទូរទឹកកក (កន្លែងកក) ២ម៉ោង។
  3. បន្ទាប់មកយកសារាយបកហាន់ជាដុំតូចៗល្មម។
  4. យកតែមកឆុងជាមួយទឹកក្តៅ ៥នាទី រួចស្រង់យកកាកតែចេញ។
  5. ចាក់ទឹកតែដាក់កែវទទួលទាន ដាក់ស្ករ ២ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា សារាយ ២ស្លាបព្រាបាយ និងទឹកកកជាការស្រេច៕
អ្នកស្រី សុគន្ធារី

របៀប ធ្វើតែក្រូចឆ្មាពិសេស :: Cam Location

Loading...
Loading...