ចាប់ពីថ្ងៃសុក្រនេះទៅជីវិតអ្នក​ឆ្នាំទាំង៥ភ្លឺដូចរស្មីព្រះពុទ្ធ ចែករំលែក

យោង​តាម​តម្រា​សាស្ត្រ​របស់​ស្តេច​ហោរ​ចិន​សែ​ឆុត​បំផុត​បាន​អះអាង​មុន​នេះ​ថា ចាប់ពីថ្ងៃនេះទៅលោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៥​មាន​លាភ​មានសំណាង មានទ្រព្យ មាន​លុយ​វាល់​លាន​ដុល្លារ​ចូល​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​យ៉ាង​គាប់ប្រសើរ ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង​ទាំងនោះ​ជា​បន្ទាន់​ហេង​ហេង​កើត​មាន​ពេញ​មួយ​ជីវិត ។

ឆ្នាំជូត ស្តេច​កណ្តុរ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណង ។ លេខ​ហេង ៦២១ ពណ៌​នៃ​លាភ​សំណាង ក្រហម ស និង​ខៀវ ។ ចាប់ពី​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​មិន​ថា​រឿង​ការងារ បញ្ហា​ប្រាក់​កាក់​ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​បាន​ប្រែ​ក្លាយជា​ភ្លឺ​ថ្លា​ដ៏​ត្រចះត្រចង់ និង​មាន​សិរី​សួស្តី​ប្រពៃ​ណាស់ ។ លោក​អ្នក​ប្រកប​របរ​រក​ទទួលទាន​មិន​ថា​ការងារ​អ្វី​នោះ​ទេ​គឺ​តែង​មានការ​លូតលាស់​គួរ​ជាទី​គាប់ចិត្ត លុយកាក់​ហូរ​ចូល​ជុំ​ទិស ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​បុរស​ស្ត្រី​មាន​តែ​ភាព​ជឿ​ទុកចិត្ត និង​ការ​អត់ឱន​ឱ្យ​គ្នា​ជា​និច្ច ។

ឆ្នាំរោង នាគរាជ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា រាសី​ឡើង​ខ្ពស់ត្រដែត មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា នាំ​កំណប់ទ្រព្យ​ចូល​ផ្ទះ ។ លេខ​លាភ​១៥៣ ពណ៌​នៃ​លាភ​សំណាង ក្រហម និង​លឿង ។ ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​អ្នកមាន​ពន្លឺ​ចាំង​ភ្លឺ​ផ្លេក​ៗ​ពីលើ​អាកាស​បង្ហាញ​ពី​ឫ​ទ្ធី​បារមី​តេជះ​ឈ្នះ​អស់​មារ​សត្រូវ និង​នាំ​លាភ នាំ​សំណាង នាំ​សុភមង្គល​ប្រពៃ​ណាស់ ។ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ជួប​តែ​មនុស្ស​ល្អ នាំ​លាភ​នាំ​សំណាង​មក​ឱ្យ ។ រីឯ​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​ត្រូវ​រវាសរវៃ​ដៃជើង​បន្តិច ព្រោះ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ប្រមូល​ទ្រព្យសម្បត្តិ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​វិញ​ស្វាមីភរិយា​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា បើ​បុរស​ស្ត្រី​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ពេលវេលា​ល្អ​បំផុត ក្នុង​ការ​ស្វែងរក​មិត្ត​ប្រចាំជីវិត​។

ឆ្នាំថោះ ទន្សាយ​មាស មាន​ឫទ្ធិ​អំណាច លេខ​នាំ​សំណាង​៣៥៨ ហុងស៊ុយ​នាំ​រាសី​ឡើង​ខ្ពស់ត្រដែត ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​មាស ទឹកប្រាក់ និង​ក្រហម ។ ចាប់ពី​ថ្ងៃនេះ​ទៅ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង និង​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ​ហុច​ផល​មក​វិញ​ភ្លាម​ៗ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​និច្ច ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​បើក​មុខរបរ​តូច​ធំ​បំផុត ប្រាក់​ចំណេញ​ប្រាកដជា​ទទួល​បាន​យ៉ាង​គាប់ប្រសើរ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ពេល​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​ណាស់​។

ឆ្នាំមមី សេះស​នាំ​លាភ​ព្រះ​ឥន្ទ​ថែរក្សា​មាន​តេជះ​បារមី​ខ្លាំងក្លា​មាន​លាភ​នាំ​សំណាង​ឱ្យ​សម្រេច​ក្តី​បំណង​ពណ៌​នៃ​លាភ បៃតង និង​ប្រផេះ លេខ​ហេង​៣៤២ ។ ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​អ្នកមាន​ពន្លឺ​ចាំង​ផ្លេក​ពីលើ​អាកាស​មាន​ឫ​ទ្ធី​បារមី ឈ្នះ​អស់​មនុស្សា និង​ពពួក​អមនុស្ស​ទាំងឡាយ នាំ​លាភ នាំ​សំណាង នាំ​សុភមង្គល​ជូន​ដល់​លោក​អ្នក​ឱ្យ​មានជោគ​ជ័យ​ក្នុង​ជីវិត​របស់​ខ្លួន ជា​ពិសេស​លោក​អ្នក​នឹង​មាន​លាភ មានទ្រព្យ កើតក្តី​សុខ​គ្រប់ពេលវេលា ។ ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្ដល់​ផល​ជា​ផ្លែផ្កា​មក​វិញ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ ឬ​ចង់​បោះទុន​តូច​ធំ​សុទ្ធតែ​ជា​រឿង​គាប់ប្រសើរ​ប្រពៃ​ណាស់ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​គ្រប់ពេលវេលា ។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា​ជួប​តែ​ភាព​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​សុភ​ម​ង្ក​ល ចំណែក​ប្រុស​ស្រី​ដែល​ពុំ​ទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការ ស្វែងរក​មិត្ត​ភ្ជាប់​និស្ស័យ​បំផុត ។

ឆ្នាំកុរ កំពូល​ជ្រូក​ឧបរាជ​ចិញ្ចឹម​នាំ​លាភ​សំណាង លេខ​នាំ​សំណាង​៤៥៩ រាសី​ឡើង​ខ្ពស់ត្រដែត ។ ពណ៌​នៃ​លាភ លឿង និង​ទឹកក្រូច ។ ចាប់ពី​ថ្ងៃនេះ​ទៅ​ជា​ឱកាសល្អ​ក្នុង​ការងារ​បាន​មក​ដល់​ហើយ គួរ​ប្រញាប់​ប្រញាប់​ចាត់ចែង​បន្ទាន់​កុំ​រារែក​ចិត្ត ត្រូវ​មាន​សុទិដ្ឋិនិយម មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជា​និច្ច ។ ចំណូល​ចាប់ពី​ថ្ងៃនេះ​ទៅ​ហក់​ឡើង​ខ្ពស់​លែង​ស្គាល់​ពាក្យ​ខ្វះ​ចាយ ដែល​ចាត់​ថា​ជា​ថ្ងៃមួយ​ប្រកបដោយ​ភាព​រីករាយ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់​កា​ក់​ហូរ​ចូល​មក​ជុំ​ទិស បើ​លោក​អ្នក​ក្តោប​ឱកាស​ក្នុង​មុខរបរ​ឱ្យ​បាន​ល្អ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សុខដុម​តាម​ដងផ្លូវ​ទាំង​ពេល​ទៅ និង​ពេល​ត្រឡប់​មក​វិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​សុខសាន្ត​នឹង​គ្នា​ពោរពេញ​ដោយ​សុភមង្គល ។

Leave a Reply

Your email address will not be published. Required fields are marked *